​[​៤០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គ​ ​ទាំង៧​ ​នេះ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ដែល​មិនទាន់​កើតឡើង​ ​រមែង​កើតឡើង​បាន​ ​តែ​ក្រៅអំពី​ការ​កើត​ប្រាកដ​ ​នៃ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ចេញ​ ​កើតឡើង​មិនបានទេ​។​ ​ពោជ្ឈង្គ​ ​ទាំង៧​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សតិ​សម្ពោ​ជ្ឈង្គ១​។​បេ​។​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គ​ ​ទាំង៧​ ​នេះឯង​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ដែល​មិនទាន់​កើតឡើង​ ​រមែង​កើតឡើង​បាន​ ​តែ​ក្រៅអំពី​ការ​កើតឡើង​ ​នៃ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ចេញ​ ​កើតឡើង​មិនបានទេ​។​ ​
 [​៤០៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គ​ ​ទាំង៧នេះ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ដែល​មិនដែល​កើតឡើង​ ​រមែង​កើតឡើង​បាន​ ​តែ​ក្រៅអំពី​វិន័យ​ ​របស់​ព្រះ​សុគត​ចេញ​ ​កើតឡើង​មិនបានទេ​។​ ​ពោជ្ឈង្គ​ ​ទាំង៧​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សតិ​សម្ពោ​ជ្ឈង្គ១​។​បេ​។​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គ​ ​ទាំង៧នេះឯង​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ដែល​មិនទាន់​កើតឡើង​ ​រមែង​កើតឡើង​បាន​ ​តែ​ក្រៅអំពី​វិន័យ​ ​របស់​ព្រះ​សុគត​ចេញ​ ​កើតឡើង​មិនបានទេ​។​ ​

​ចប់​ ​បព្វត​វគ្គ​ ​ទី១​។​

ថយ | ទំព័រទី ២០០ | បន្ទាប់