​គិលាន​វគ្គ​


 ​[​៤០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​សត្វ​ទាំងឡាយ​ណាមួយ​ ​សម្រេច​ឥរិយាបថ​​ទាំង៤​ ​គឺ​ដើរតាម​កាល​ ​ឈរ​តាមកាល​ ​អង្គុយ​តាមកាល​ ​ដេក​តាមកាល​ ​សត្វ​ទាំងអស់​នោះ​ ​អាស្រ័យ​ផែនដី​ ​តាំងស៊ប់​លើ​ផែនដី​ ​ទើប​សម្រេច​ឥរិយាបថ​ ​ទាំង៤នោះ​ ​យ៉ាងនេះ​ឯង​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អាស្រ័យ​សីល​ ​តាំង​មំា​ក្នុង​សីល​ ​ទើប​ចំរើន​ពោជ្ឈង្គ​ ​ទាំង៧​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​បាន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
 [​៤១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អាស្រ័យ​សីល​ ​តាំង​មំា​ក្នុង​សីល​ ​ទើប​ចំរើន​ពោជ្ឈង្គ​ ​ទាំង៧​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​បាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​​ ​អាស្រ័យ​ការប្រាសចាក​រាគៈ​ ​
ថយ | ទំព័រទី ២០២ | បន្ទាប់