​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​។​បេ​។​ ​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​ការប្រាសចាក​រាគៈ​ ​អាស្រ័យ​សេចក្តី​រលត់​ ​ដែល​ទន់ទោរ​ ​ទៅ​ក្នុង​ការ​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​កល្យាណមិត្ត​ ​តែង​ចំរើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​យ៉ាងនេះ​ឯង​។​ ​
 [​៤១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​រះ​ឡើង​ ​នៃ​អរុណ​នុ៎ះ​ ​ជា​ប្រធាន​ ​ជា​បុព្វនិមិត្ត​ ​នៃ​ព្រះអាទិត្យ​ ​ដែល​កើតឡើង​ ​(​យ៉ាងណា​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យោនិសោមនសិការ​ ​(​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​)​ ​នុ៎ះ​ជា​ប្រធាន​ ​ជា​បុព្វនិមិត្ត​ ​នៃ​ការ​ញ៉ាំង​ពោជ្ឈង្គ​ ​ទាំង៧​ ​ឲ្យ​កើតឡើង​ដល់​ភិក្ខុ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុនេះ​ ​ភិក្ខុ​ដែល​នឹង​ចំរើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​(​នោះ​)​ ​គួរ​ប្រាថ្នា​នូវ​ភិក្ខុ​ ​ដែល​បរិបូណ៌​ ​ដោយ​យោនិសោមនសិការ​ ​(​កុំខាន​)​។​
ថយ | ទំព័រទី ២០៤ | បន្ទាប់