​[​៤១៦​]​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចេញ​អំពី​ទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ទ្រង់​ចូល​ទៅ​រក​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ ​លុះ​ចូ​ទៅដល់​ហើយ​ ​ក៏​ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ទុក​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ហើយ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​ ​នឹង​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ដូច្នេះ​ថា​ ​ម្នាល​កស្សប​ ​សរីរយន្ត​របស់​អ្នក​ ​ល្មម​អត់ធន់​បាន​ខ្លះ​ដែរ​ឬ​ ​ល្មម​ឲ្យ​ប្រព្រឹត្តទៅ​បាន​ដែរ​ឬ​ ​ទុក្ខវេទនា​ធូរ​ថយ​ ​មិន​ចំរើន​ឡើង​ ​មានតែ​ស្រាក​ស្រាន្ត​ទៅ​ ​មិន​រឹត​ឡើង​ទេ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សរីរយន្ត​របស់ខ្ញុំ​ព្រះអង្គ​ ​មិន​ល្មម​អត់ធន់​បានទេ​ ​ឲ្យ​ប្រព្រឹត្តទៅ​មិនបានទេ​ ​ទុក្ខវេទនា​របស់ខ្ញុំ​ព្រះអង្គ​ ​ក្លៀវក្លា​ខ្លាំង​ណាស់​ ​មិន​ធូរ​ថយ​ទេ​ ​មានតែ​រឹត​ឡើង​ ​មិន​ស្រាក​ស្រាន្ត​ទេ​។​ ​
 [​៤១៧​]​ ​ម្នាល​កស្សប​ ​ពោជ្ឈង្គ​ ​ទាំង៧នេះ​ ​ដែល​តថាគត​ ​សំដែង​ប្រពៃ​ហើយ​ ​បាន​ចំរើន​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ដឹង​ចំពោះ​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​និព្វាន​។​ ​ពោជ្ឈង្គ​ ​ទាំង៧​ ​តើ​អ្វីខ្លះ​។​ ​
ថយ | ទំព័រទី ២០៦ | បន្ទាប់