​[​៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាសមាធិ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​បាន​ដល់​ ​នូវ​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​ប្រកបដោយ​វិចារៈ​ ​មានតែ​បីតិ​ ​ ​និង​សុខ​ ​កើតអំពី​វិវេក​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​បាន​ដល់​ ​នូវ​ទុតិយជ្ឈាន​ ​ជា​ធម្មជាតិ​កើតមាន​ ​ក្នុង​សន្តាន​ចិត្ត​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​គឺ​សទ្ធា​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ ​មានតែ​បីតិ​ ​ ​និង​សុខ​ ​កើតអំពី​សមាធិ​ ​គឺ​បឋមជ្ឈាន​ ​ព្រោះ​រម្ងាប់​ ​នូវ​វិតក្កៈ​ ​ ​និង​វិចារៈ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ភិក្ខុ​មានចិត្ត​នឿយណាយ​ ​ចាក​បីតិ​ ​ប្រកបដោយ​ឧបេក្ខា​ ​មានស្មារតី​ដឹងខ្លួន​ ​សោយ​នូវ​សុខ​ ​ដោយ​នាមកាយ​ ​ព្រះ​អរិយ​ទាំងឡាយ​ ​តែង​សរសើរ​ ​នូវ​បុគ្គល​ ​ដែល​បាន​នូវ​តតិយជ្ឈាន​នោះ​ថា​ ​បុគ្គល​ ​ដែល​បាន​នូវ​តតិយជ្ឈាន​ ​មានចិត្ត​ ​ប្រកបដោយ​ឧបេក្ខា​ ​មានស្មារតី​ ​មានធម៌​ជា​គ្រឿង​នៅជា​សុខ​ ​ដូច្នេះ​ ​ព្រោះ​តតិយជ្ឈាន​ឯណា​ ​ក៏បាន​ដល់​ ​នូវ​តតិយជ្ឈាន​នោះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ភិក្ខុ​លះបង់​ ​នូវ​សុខ​ផង​ ​លះបង់​ ​នូវ​ទុក្ខ​ផង​ ​មាន​សោមនស្ស​ ​ ​និង​ទោមនស្ស​អស់ហើយ​ ​ក្នុង​កាលមុន​ ​ក៏បាន​ដល់​នូវ​ចតុត្ថជ្ឈាន​ ​ដែល​មិន​មានទុក្ខ​ ​មិន​មាន​សុខ​ ​មានតែ​សតិ​ ​ដ៏​បរិសុទ្ធិ​ដែល​កើតអំពី​ឧបេក្ខា​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សម្មាសមាធិ​។​ ​
ថយ | ទំព័រទី ២២ | បន្ទាប់