​[​៤២​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ចុង​ស្រូវខ្សាយ​ ​ឬ​ចុង​ស្រូវដំណើប​ ​ដែលគេ​ដំ​កល់​ទុក​ខុស​ ​នឹង​មុត​ដៃ​ ​ឬ​ជើង​ ​ឬ​នឹង​ញ៉ាំង​ឈាម​ ​ឲ្យ​កើតឡើង​បាន​ ​ដល់​បុគ្គល​ ​ដែល​ច្រត់​ដោយដៃ​ ​ឬ​ជាន់​ដោយ​ជើង​ ​ហេតុនេះ​ ​រមែង​មិន​មាន​ឡើយ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ចុង​នៃ​ស្រូវ​គេ​ដំ​កល់​ទុក​ខុស​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​នឹងអាច​ទំ​លាយ​ ​នូវ​អវិជ្ជា​ ​នឹង​ញ៉ាំង​វិជ្ជា​ ​ឲ្យ​កើតឡើង​ ​នឹង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​ដោយ​ទិដ្ឋិ​ ​ដែល​ខ្លួន​ដំ​កល់​ខុស​ ​ដោយ​មគ្គ​ភាវនា​ ​ដែល​ខ្លួន​ដំ​កល់​ខុស​ ​ហេតុនេះ​ ​រមែង​មិន​មាន​ឡើយ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ទិដ្ឋិ​ដែល​ភិក្ខុ​នោះ​ ​ដំ​កល់​ខុស​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
 [​៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ចុង​ស្រូវខ្សាយ​ ​ឬ​ចុង​ស្រូវដំណើប​ ​ដែល​បុគ្គល​ដំ​កល់​ទុក​ត្រូវ​ ​នឹងអាច​មុត​ដៃ​ ​ឬ​ជើង​ ​ឬ​នឹង​ញ៉ាំង​ឈាម​ ​ឲ្យ​កើតឡើង​បាន​ ​ដល់​បុគ្គល​ ​ដែល​ច្រត់​ដោយដៃ​ ​ឬ​ជាន់​ដោយ​ជើង​ ​ហេតុនេះ​ ​រមែង​មាន​ជា​ប្រាកដ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​
ថយ | ទំព័រទី ២៣ | បន្ទាប់