​វិញ្ញាណ​ ​ដូច្នេះ​ ​ហេតុ​ជាទី​កើត​ ​នៃ​វិញ្ញាណ​ ​ដូច្នេះ​ ​សេចក្តី​វិនាស​ ​នៃ​វិញ្ញាណ​ដូច្នេះ​។​ ​
 [​៤៦០​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ខ្ញុំ​ព្រះអង្គ​ ​នៅក្នុង​ផ្ទះ​ដ៏​ស្ងាត់​ ​បាន​ប្រែត្រឡប់​ឲ្យ​ផ្ងារ​ឡើង​ ​ ​និង​ផ្កាប់​ចុះ​ ​នូវ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​បានដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​បានដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជាហេតុ​ ​ជាទី​កើត​ ​នៃ​ទុក្ខ​ ​បានដឹង​ច្បាស់​ ​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជាទី​រលត់​នៃ​ទុក្ខ​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់​នៃ​ទុក្ខ​។​ ​
 ​[​៤៦១​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ត្រាស់​ដឹង​ហើយ​ផង​ ​មគ្គ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ចំពោះ​ហើយ​ផង​ ​មគ្គ​ឯណា​ ​ដែល​ខ្ញុំ​ព្រះអង្គ​ ​បាន​ចំរើន​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​មគ្គ​នោះ​ ​នឹង​នាំ​ខ្ញុំ​ព្រះអង្គ​ ​ដែល​កំពុង​សម្រេចសម្រាន្ត​នៅ​ ​ដោយ​អា​កា​រនោះៗ​ ​ដើម្បី​សេចក្តី​ពិត​ ​ដែល​ជាហេតុ​ឲ្យ​ខ្ញុំ​ព្រះអង្គ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើរួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ចំពោះ​ហើយ​ ​សតិ​សម្ពោ​ជ្ឈង្គ​ឯណា​ ​ដែល​ខ្ញុំ​ព្រះអង្គ​ ​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​
ថយ | ទំព័រទី ២៣០ | បន្ទាប់