​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ចុង​នៃ​ស្រូវ​ ​គេ​ដំ​កល់​ទុក​ត្រូវ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​នឹង​ទំ​លាយ​ ​នូវ​អវិជ្ជា​ ​នឹង​ញ៉ាំង​វិជ្ជា​ឲ្យ​កើតឡើង​ ​នឹង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​បាន​ ​ដោយ​ទិដ្ឋិ​ ​ដែល​ខ្លួន​ដំ​កល់​ត្រូវ​ ​ដោយ​មគ្គ​ភាវនា​ ​ដែល​ខ្លួន​ដំ​កល់​ត្រូវ​ ​ហេតុនេះ​ ​រមែង​មាន​ ​ជា​ប្រាកដ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ទិដ្ឋិ​ដែល​ភិក្ខុ​នោះ​ ​ដំ​កល់​ត្រូវ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
 [​៤៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​នឹង​ទំ​លាយ​ ​នូវ​អវិជ្ជា​ ​ញ៉ាំង​វិជ្ជា​ ​ឲ្យ​កើតឡើង​ ​នឹង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​ដោយ​ទិដ្ឋិ​ ​ដែល​ខ្លួន​ដំ​កល់​ត្រូវ​ ​ដោយ​មគ្គ​ភាវនា​ ​ដែល​ខ្លួន​ដំ​កល់​ត្រូវ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ ​នូវ​សម្មាទិដ្ឋិ​ ​ដែល​អាស្រ័យ​ ​នូវ​សេចក្តី​ស្ងាត់​ ​អាស្រ័យ​ ​នូវ​សេចក្តី​នឿយណាយ​ ​អាស្រ័យ​ ​នូវ​សេចក្តី​រលត់​ ​មាន​កិរិយា​បង្អោន​ទៅ​ ​ដើម្បី​លះបង់​។​បេ​។​ ​ចំរើន​ ​នូវ​សម្មាសមាធិ​ ​ដែល​អាស្រ័យ​ ​នូវ​សេចក្តី​ស្ងាត់​ ​អាស្រ័យ​ ​នូវ​សេចក្តី​នឿយណាយ​ ​អាស្រ័យ​ ​នូវ​សេចក្តី​រលត់​ ​មាន​កិរិយា​បង្អោន​ទៅ​ ​ដើម្បី​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នឹង​ទំ​លាយ​ ​នូវ​អវិជ្ជា​ ​ញ៉ាំង​វិជ្ជា​ ​ឲ្យ​កើតឡើង​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​ដោយ​ទិដ្ឋិ​ ​ដែល​ខ្លួន​ដំ​កល់​ត្រូវ​ ​ដោយ​មគ្គ​ភាវនា​ ​ដែល​ខ្លួន​ដំ​កល់​ត្រូវ​ ​យ៉ាងនេះ​ឯង​។
ថយ | ទំព័រទី ២៤ | បន្ទាប់