​[​៤៦​]​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះហើយ​ ​នន្ទិ​យៈ​បរិ​ព្វា​ជ​ក​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ដូច​បុគ្គល​ផ្ងារ​ឡើង​ ​នូវ​របស់​ ​ដែលគេ​ផ្កាប់​ ​ឬ​បើក​ឡើង​ ​នូវ​របស់​ដែល​បិទបាំង​ ​ពុំ​នោះ​សោត​ ​ប្រាប់​ ​នូវ​ផ្លូវ​ ​ដល់​អ្នក​វង្វេងផ្លូវ​ ​ឬ​ទ្រោល​ប្រទីប​ប្រេង​ ​បំភ្លឺ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​បុរស​អ្នកមាន​ភ្នែក​ ​នឹង​បានឃើញ​រូប​ទាំងឡាយ​ ​យ៉ាងណាមិញ​។​ ​ធម៌​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ ​ក៏​យ៉ាងនោះ​ឯង​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ដល់​ ​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ ​ទាំង​ព្រះធម៌​ ​ ​និង​ព្រះភិក្ខុ​សង្ឃ​ ​ជាទី​ពឹង​ ​ទីរឭក​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ចាំទុក​ ​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​ ​នូវ​ព្រះរតនត្រ័យ​ ​ជាទី​ពឹង​ ​ទីរឭក​ ​ស្មើដោយ​ជីវិត​ ​តាំង​អំពី​ថ្ងៃនេះ​ ​ជាដើម​ទៅ​។​ ​

​ចប់​ ​អវិជ្ជា​វគ្គ​ ​ទី១​។​

ថយ | ទំព័រទី ២៦ | បន្ទាប់