នេះធម៌ជាអាហារ របស់ព្យាបាទ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ព្យាបាទ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។
[៥២៥] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ថីនមិទ្ធ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ថីនមិទ្ធ ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីមិនត្រេកអរ ខ្ជិល មិតពត់កាយ ពុលបាយ រួញរាចិត្ត និងការធ្វើនូវអយោនិសោមនសិការឲ្យច្រើន ក្នុងសេចក្តីមិនត្រេកអរ ជាដើមនោះ នេះធម៌ជាអាហារ របស់ថីនមិទ្ធ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ថីនមិទ្ធ ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។
[៥២៦] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ឧទ្ទច្ចកុក្កុច្ច ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែការមិនស្ងប់ស្ងាត់ចិត្ត និងការធ្វើនូវអយោនិសោមនសិការឲ្យច្រើន ក្នុងការមិនស្ងប់ស្ងាត់ចិត្តនោះ នេះធម៌ជាអាហារ របស់ឧទ្ទច្ចកុក្កុច្ច ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។