​[​៥២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​អ្វី​ ​ជា​អាហារ​របស់​វិចិកិច្ឆា​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​វិចិកិច្ឆា​ ​ដែល​កើត​ហើយ​ ​ឲ្យ​រឹងរឹតតែ​កើត​ច្រើនឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានធម៌​ទាំងឡាយ​ ​ដែល​បណ្តាល​ឲ្យ​កើត​វិចិកិច្ឆា​ ​ ​និង​ការ​ធ្វើ​នូវ​អយោ​និ​សោ​មនសិការ​ឲ្យ​ច្រើន​ ​ក្នុង​ធម៌​ទាំងនោះ​ ​នេះ​ធម៌​ជា​អាហារ​ ​របស់​វិចិកិច្ឆា​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​វិចិកិច្ឆា​ ​ដែល​កើត​ហើយ​ ​ឲ្យ​រឹងរឹតតែ​កើត​ច្រើនឡើង​។​ ​
 [​៥២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​អ្វី​ ​ជា​អាហារ​របស់​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​កើត​ហើយ​ ​ឲ្យ​ចំរើន​បរិបូណ៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានធម៌​ទាំងឡាយ​ ​ដែល​នាំឲ្យកើត​សតិ​សម្ពោ​ជ្ឈង្គ​ ​ ​និង​ការ​ធ្វើ​នូវ​យោនិសោមនសិការ​ឲ្យ​ច្រើន​ ​ក្នុង​ធម៌​ទាំងនោះ​ ​នេះ​ធម៌​ជា​អាហារ​របស់​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ចំរើន​បរិបូណ៌​។
ថយ | ទំព័រទី ២៦១ | បន្ទាប់