ក៏ដាក់ស្មៅស្ងួតផង ដាក់គោម័យស្ងួតផង ដាក់ឧសស្ងួតផង ផ្លុំខ្យល់អំពីមាត់ផង មិនរោយអាចម៍ដីផង ក្នុងភ្លើងតូចនោះ តើបុរសនោះ គួរនឹងបង្កាត់ភ្លើងតូច ឲ្យឆេះឡើងបានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស បើយ៉ាងហ្នឹង គួរនឹងបង្កាត់ឲ្យឆេះបាន។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះដែរ ចិត្តរួញរា ក្នុងសម័យណា សម័យនោះ ជាកាលគួរនឹងចំរើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនវីរិយសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនបីតិសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរួញរា ចិត្តនោះ ងាយនឹងឲ្យស្ទុះឡើងបាន ដោយធម៌ទាំងឡាយនុ៎ះ។
[៥៧១] ម្នាលភិក្ខុទាំងឡាយ បើចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចំរើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនវីរិយសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនបីតិសម្ពោជ្ឈង្គទេ។
[៥៧១] ម្នាលភិក្ខុទាំងឡាយ បើចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចំរើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនវីរិយសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនបីតិសម្ពោជ្ឈង្គទេ។