​ការ​ចិញ្ចឹមជីវិត​ត្រូវ​ ​កើតឡើង​ដល់​បុគ្គល​មានការ​ងារ​ត្រូវ​ ​ការ​ព្យាយាម​ត្រូវ​ ​កើតឡើង​ ​ដល់​បុគ្គល​មានការ​ចិញ្ចឹមជីវិត​ត្រូវ​ ​ការ​រឭក​ត្រូវ​ ​កើតឡើង​ដល់​បុគ្គល​ ​អ្នកមាន​ព្យាយាម​ត្រូវ​ ​ការ​តាំងចិត្ត​មាំ​ត្រូវ​ ​កើតឡើង​ ​ដល់​បុគ្គល​អ្នកមាន​ការ​រឭក​ត្រូវ​។​ ​
 [​៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​ ​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​សក្ក​រនិ​គម​ ​របស់​ពួក​សក្យៈ​ ​ក្នុង​ដែន​សក្យៈ​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គុណជាត​ឯណា​ ​គឺ​ការ​មាន​មិត្ត​ល្អ​ ​ការ​មាន​សំឡាញ់​ល្អ​ ​ ​និង​ការ​មាន​ក្លើ​ល្អ​ ​គុណជាត​នេះ​ ​ចាត់ជា​ពាក់កណ្តាល​ ​នៃ​ព្រហ្មចរិយ​ធម៌​។​ ​
ថយ | ទំព័រទី ៣ | បន្ទាប់