​បង្អោន​ទៅកាន់​ការ​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​ចំរើន​ពោជ្ឈង្គ​ ​ទាំង​ ​៧​ ​នេះ​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​ឧទ្ធម្ភា​គិ​យសំ​យោ​ជនៈ​ ​ទាំង​ ​៥​ ​នេះឯង​។​
 [​៦៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទន្លេ​គង្គា​ ​មាន​ទំនាប​ទៅ​ខាងកើត​ ​ជម្រាល​ទៅ​ខាងកើត​ ​ឈម​ទៅ​ខាងកើត​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ចំរើន​ពោជ្ឈង្គ​ ​ទាំង​ ​៧​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង​ ​៧​ ​រមែង​ជ្រាល​ទៅ​រក​ព្រះនិព្វាន​ ​ឱន​ទៅ​រក​ព្រះនិព្វាន​ ​ឈម​ទៅ​រក​ព្រះនិព្វាន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ចំរើន​ពោជ្ឈង្គ​ ​ទាំង​ ​៧​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង​ ​៧​ ​រមែង​ជ្រាល​ទៅ​រក​ព្រះនិព្វាន​ ​ឱន​ទៅ​រក​ព្រះនិព្វាន​ ​ឈម​ទៅ​រក​ព្រះនិព្វាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​សតិ​សម្ពោ​ជ្ឈង្គ​ ​។​ ​បេ​ ​។​ ​
ថយ | ទំព័រទី ៣៣២ | បន្ទាប់