​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​មានការ​លះបង់​រាគៈ​ ​ជាទីបំផុត​ ​មានការ​លះបង់​ទោសៈ​ ​ជាទីបំផុត​ ​មានការ​លះបង់​មោហៈ​ ​ជាទីបំផុត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ចំរើន​ពោជ្ឈង្គ​ ​ទាំង​ ​៧​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង​ ​៧​ ​រមែង​ជ្រាល​ទៅ​រក​ព្រះនិព្វាន​ ​ឱន​ទៅ​រក​ព្រះនិព្វាន​ ​ឈម​ទៅ​រក​ព្រះនិព្វាន​ ​យ៉ាងនេះ​ឯង​។​ ​(​ត្រូវ​ធ្វើ​បាលី​ឲ្យ​ពិស្តារ​ ​តាំង​អំពី​ ​ឯសនា​ ​រហូតដល់​ការ​លះបង់​រាគៈ​ ​ជាទីបំផុត​ ​យ៉ាងនេះ​ផង​ចុះ​)​។​
 [​៦៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧទ្ធម្ភា​គិ​យសំ​យោ​ជនៈ​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​ឧទ្ធម្ភា​គិ​យសំ​យោ​ជនៈ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​រូប​រាគៈ​ ​១​ ​អរូប​រាគៈ​ ​១​ ​មានះ​ ​១​ ​ឧទ្ធច្ចៈ​ ​១​ ​អវិជ្ជា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាំង​ ​៥​ ​នេះឯង​ ​ហៅថា​ ​ឧទ្ធម្ភា​គិ​យសំ​យោ​ជនៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​ចំរើន​ពោជ្ឈង្គ​ ​ទាំង​ ​៧​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​ឧទ្ធម្ភា​គិ​យសំ​យោ​ជនៈ​ ​៥​ ​នេះ​ចេញ​។​ ​ចំរើន​នូវ​ពោជ្ឈង្គ​ ​ទាំង​ ​៧​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​សតិ​សម្ពោ​ជ្ឈង្គ​ ​។​ ​បេ​ ​។​ ​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​មានការ​លះបង់​
ថយ | ទំព័រទី ៣៣៣ | បន្ទាប់