រាគៈជាទីបំផុត មានការលះបង់ទោសៈជាទីបំផុត មានការលះបង់មោហៈជាទីបំផុត ជាធម៌យាងចុះកាន់ព្រះនិព្វាន ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើនពោជ្ឈង្គ ទាំង ៧ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះឯង ។ (មគ្គសំយុត្ត បណ្ឌិតត្រូវធ្វើឲ្យពិស្តារយ៉ាងណា ពោជ្ឈង្គសំយុត្ត ក៏ត្រូវធ្វើឲ្យពិស្តារយ៉ាងនោះដែរ)។
ឧទ្ទានក្នុងអានាបានាទិបេយ្យាលនោះគឺ
អដ្ឋិកសញ្ញា ១ បុឡវកសញ្ញា ១ វិនីលកសញ្ញា ១ វិច្ឆិទ្ទកសញ្ញា ១ ឧទ្ធុមាតសញ្ញា ១ ជាគំរប់ប្រាំ មេត្តា ១ ករុណា ១ មុទិតា ១ ឧបេក្ខា ១ អានាបានៈ ១ រួមទាំងអស់ជា ១០។
ចប់ ពោជ្ឈង្គសំយុត្ត អានាបានវគ្គ ទី៧។