​និយាយ​អំពី​ឱឃៈ​ ​១​ ​យោ​គៈ​ ​១​ ​ឧបាទាន​ ​១​ ​គន្ថៈ​ ​១​ ​អនុស័យ​ ​១​ ​កាមគុណ​ ​១​ ​នី​វរ​ណៈ​ ​១​ ​ខន្ធ​ ​១​ ​ឧទ្ធម្ភា​គិ​យសំ​យោ​ជនៈ​ ​១​។​

​ចប់​ ​ឱឃ​វគ្គ​ ​ទី១៣​។​


​និយាយ​អំពី​ទន្លេ​គង្គា​ ​មាន​ទំនាប​ទៅ​ខាងកើត​ ​៦លើក​ ​ទន្លេ​គង្គា​ ​មាន​ទំនាប​ទៅ​រក​សមុទ្រ​ ​៦លើក​ ​ទាំង​ ​៦លើក​ ​២ដងនោះ​ ​រួម​ជា​ ​១២លើក​ ​ហេតុ​នោះ​ ​បាន​ជា​ហៅថា​ ​វគ្គ​។​

 (​គង្គា​បេយ្យាល​នៃ​ពោជ្ឈង្គ​សំយុត្ត​ ​បណ្ឌិត​ត្រូវ​សំដែង​ឲ្យ​ពិស្តារ​ ​តាម​ទំនង​រាគៈ​ ​ផង​ចុះ​)​។​

​ចប់​ ​វគ្គ​ ​ទី១៤​។​


​ព្រះ​តថាគត​ ​ប្រសើរ​ជាង​សត្វ​ទាំងអស់​ ​១​ ​ស្នាមជើង​ដំរី​ ​ធំជាង​ស្នាមជើង​សត្វ​ទាំងអស់​ ​១​ ​កំពូល​ផ្ទះ​ ​ខ្ពស់​ជាង​គ្រឿងផ្ទះ​ទាំងអស់​ ​១​ ​ក្លិន​ឫស​ស្គា​ ​ប្រសើរ​ជាង​ក្លិន​ឫស​ទាំងអស់​ ​១​ ​ក្លិន​ខ្លឹមចន្ទន៍​ក្រហម​ ​ប្រសើរ​ជាង​ក្លិន​ខ្លឹម​ទាំងអស់​ ​១​ ​ក្លិន​ផ្កាម្លិះ​ ​ប្រសើរ​ជាង​ក្លិន​ផ្កា​ទាំងអស់​ ​១​ ​សេ្តច​ចក្ក​ពត្តិ​ ​ប្រសើរ​ជាង​ស្តេច​ទាំងអស់​ ​១​ ​រស្មី​ព្រះចន្ទ​ ​ប្រសើរ​ជាង​រស្មី​ផ្កាយ​ទាំងអស់​ ​១​ ​ព្រះអាទិត្យ​ ​រុងរឿង​ក្នុង​សរទ​សម័យ​ ​១​ ​
ថយ | ទំព័រទី ៣៤០ | បន្ទាប់