​[​៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​សរសើរ​តែ​បដិបទា​ត្រូវ​ ​របស់​គ្រហស្ថ​ក្តី​ ​របស់​បព្វជិត​ក្តី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រហស្ថ​ក្តី​ ​បព្វជិត​ក្តី​ ​តែ​ប្រតិបត្តិ​ត្រូវហើយ​ ​រមែង​ញ៉ាំង​ធម៌​ ​ដែល​បណ្ឌិ​គប្បី​ដឹង​ ​គឺ​អរិយមគ្គ​ ​ជាកុសល​ ​ឲ្យ​សម្រេច​ទៅ​បាន​ ​ព្រោះ​ហេតុ​នៃ​អធិករណ៍​ ​គឺ​សេចក្តី​ប្រតិបត្តិ​ត្រូវ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​ត្រូវ​ ​តើ​ដូចម្តេច​។​ ​អ្វីខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ១​។​បេ​។​ ​សម្មាសមាធិ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បដិបទា​ត្រូវ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​សរសើរ​តែ​បដិបទា​ត្រូវ​ ​របស់​គ្រហស្ថ​ក្តី​ ​របស់​បព្វជិត​ក្តី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រហស្ថ​ក្តី​ ​បព្វជិត​ក្តី​ ​តែ​ប្រតិបត្តិ​ត្រូវហើយ​ ​រមែង​ញ៉ាំង​ធម៌​ ​ដែល​បណ្ឌិត​គប្បី​ដឹង​ ​គឺ​អរិយមគ្គ​ ​ជាកុសល​ ​ឲ្យ​សម្រេច​ទៅ​បាន​ ​ព្រោះ​ហេតុ​នៃ​អធិករណ៍​ ​គឺ​សេចក្តី​ប្រតិបត្តិ​ត្រូវ​។​ ​
 [​៧០​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​ ​នូវ​អសប្បុរស​ផង​ ​នូវ​សប្បុរស​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​ ​នូវ​សេចក្តី​នោះ​ចុះ​។​ ​
ថយ | ទំព័រទី ៤១ | បន្ទាប់