​[​៨​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជា​ព្រហ្មចរិយ​ធម៌​ទាំងមូល​ ​គឺ​ការ​មាន​មិត្ត​ល្អ​ ​ការ​មាន​សំឡាញ់​ល្អ​ ​ ​និង​ការ​មាន​ក្លើ​ល្អ​។​ ​
 [​៩​]​ ​ម្នាល​សារីបុត្ត​ ​ប្រពៃ​ណាស់​ហើយ​ ​ម្នាល​សារីបុត្ត​ ​នេះ​ហើយ​ជា​ព្រហ្មចរិយ​ធម៌​ទាំងមូល​ ​គឺ​ការ​មាន​មិត្ត​ល្អ​ ​ការ​មាន​សំឡាញ់​ល្អ​ ​ ​និង​ការ​មាន​ក្លើ​ល្អ​។​ ​ម្នាល​សារីបុត្ត​ ​ព្រហ្មចរិយ​ធម៌​នេះ​ ​ប្រាកដ​ដល់​ភិក្ខុ​មាន​មិត្ត​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​មាន​ក្លើ​ល្អ​ ​ ​និង​ចំរើន​ ​នូវ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​និង​ធ្វើឲ្យ​ច្រើន​ ​នូវ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​។​ ​
ថយ | ទំព័រទី ៦ | បន្ទាប់