[១២៧] ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរពួកអ្នក យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ ចុះមគ្គ និងបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីអនុបាទាបរិនិព្វាន មានដែរឬ។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នក ដែលគេសួរ យ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ មគ្គ និង
បដិបទា ដែលប្រព្រឹត្តទៅ ដើម្បីអនុបាទាបរិនិព្វាន មានដែរ។
[១២៨] ម្នាលភិក្ខុទាំងឡាយ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅដើម្បីអនុបាទាបរិនិព្វាន។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ មគ្គ និងបដិបទានេះឯង ដែលប្រព្រឹត្តទៅ ដើម្បីអនុបាទាបរិនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នក ដែលគេសួរ យ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរិ្ថយទាំងនោះ យ៉ាងនេះចុះ។

ចប់ អញ្ញតិត្ថិយវគ្គ ទី៥។