​[​១០​]​ ​ម្នាល​សារីបុត្ត​ ​ចុះ​ភិក្ខុ​មាន​មិត្ត​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​មាន​ក្លើ​ល្អ​ ​តែង​ចំរើន​ ​នូវ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​តើ​ដូចម្តេច​។​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ ​នូវ​សម្មាទិដ្ឋិ​ ​ដែល​អាស្រ័យ​ ​នូវ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​ ​នូវ​សេចក្តី​នឿយណាយ​ ​អាស្រ័យ​ ​នូវ​សេចក្តី​រលត់​ ​មាន​កិរិយា​បង្អោន​ទៅ​ ​ដើម្បី​លះបង់​។​បេ​។​ ​ចំរើន​នូវ​សម្មាសមាធិ​ ​ដែល​អាស្រ័យ​ ​នូវ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​ ​នូវ​សេចក្តី​នឿយណាយ​ ​អាស្រ័យ​ ​នូវ​សេចក្តី​រលត់​ ​មាន​កិរិយា​បង្អោន​ទៅ​ ​ដើម្បី​លះបង់​។​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​មាន​មិត្ត​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​មាន​ក្លើ​ល្អ​ ​តែង​ចំរើន​ ​នូវ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​ ​យ៉ាងនេះ​ឯង​។​ ​
 [​១១​]​ ​ម្នាល​សារីបុត្ត​ ​អ្នក​គប្បី​ដឹង​ ​នូវ​សេចក្តី​នោះ​ ​ដោយ​បរិយាយ​នេះ​ចុះ​ថា​ ​នេះ​ជា​ព្រហ្មចរិយ​ធម៌​ទាំងមូល​ ​គឺ​ការ​មាន​មិត្ត​ល្អ​ ​ការ​មាន​សំឡាញ់​ល្អ​ ​ ​និង​ការ​មាន​ក្លើ​ល្អ​។​ ​ម្នាល​សារីបុត្ត​ ​ព្រោះ​អាស្រ័យ​ ​នូវ​តថាគត​ ​ជា​មិត្ត​ល្អ​ ​បាន​ជាពួក​សត្វ​ ​ដែល​មាន​ជាតិ​ជា​ធម្មតា​ ​រួច​ស្រឡះ​ ​ចាក​ជាតិ​ទៅ​បាន​ ​ពួក​សត្វ​ ​ដែល​មាន​ជរា​ ​ជា​ធម្មតា​ ​រួច​ស្រឡះ​ ​ចាក​ជរា​ទៅ​បាន​ ​ពួក​សត្វ​ ​ដែល​មាន​មរណៈ​ ​ជា​ធម្មតា​ ​រួច​ស្រឡះ​ ​ចាក​មរណៈ​ទៅ​បាន​ ​
ថយ | ទំព័រទី ៧ | បន្ទាប់