​ពួក​សត្វ​ ​ដែល​មាន​សោក​ ​ខ្សឹកខ្សួល​ ​លំបាក​កាយ​ ​លំ​កាយ​ចិត្ត​ ​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ជា​ធម្មតា​ ​រួច​ស្រឡះ​ ​ចាក​សោក​ ​ខ្សឹកខ្សួល​ ​លំបាក​កាយ​ ​លំបាកចិត្ត​ ​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ទៅ​បាន​។​ ​ម្នាល​សារីបុត្ត​ ​អ្នក​គប្បី​ដឹងសេចក្តី​នុ៎ះ​ ​ដោយ​បរិយាយ​នេះ​ចុះ​ថា​ ​នេះ​ហើយ​ជា​ព្រហ្មចរិយ​ធម៌​ទាំងមូល​ ​គឺ​ការ​មាន​មិត្ត​ល្អ​ ​ការ​មាន​សំឡាញ់​ល្អ​ ​និង​ការ​មាន​ក្លើ​ល្អ​។​ ​
 [​១២​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បានឃើញ​ព្រាហ្មណ៍​ឈ្មោះ​ ​ជា​ណុស្សោ​ណិ​ ​បររថ​ ​ទឹម​មេ​សេះស​សុទ្ធ​ ​ចេញ​អំពី​ក្រុង​សាវត្ថី​ទៅ​ ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​ទឹម​សេះស​ ​មាន​គ្រឿង​ប្រដាប់​ក៏ស​ ​រថ​ក៏ស​ ​មាន​គ្រឿង​បិទ​បាំង​ក៏ស​ ​ខ្សែ​ក៏ស​ ​ដង​ជន្លួញ​ក៏ស​ ​ឆ័ត្រ​ក៏ស​ ​ឆ្នួ​ត​ក្បាល​ក៏ស​ ​សំ​ពត់​ក៏ស​ ​ស្បែក​ជើង​ក៏ស​ ​គេ​បក់​ដោយ​ផ្លិត​រោម​សត្វ​ស​។​ ​ជន​បានឃើញ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​នោះ​ហើយក៏​ពោល​យ៉ាងនេះ​ថា​ ​អើ​ហ្ម៎​ប្រសើរ​ពេក​ណាស់​ ​អើហ្ន៎​ ​យាន​មាន​សភាព​ដូចជា​យាន​របស់​ព្រហ្ម​។​ ​
ថយ | ទំព័រទី ៨ | បន្ទាប់