ជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
ចប់ នាហន្តឯកធម្មបេយ្យាល ទី៨។
ឧទ្ទាននៃនាហន្តឯកធម្មបេយ្យាលនោះ គឺ
ពោលអំពីការបរិបូណ៌ដោយកល្យាណមិត្ត១ អំពីសីល១ អំពីសេចក្តីពេញចិត្ត១ អំពីការបរិបូណ៌ ដោយចិត្តជ្រះថ្លា១ អំពីការឃើញត្រូវ១ អំពីសេចក្តីមិនប្រមាទ១ អំពីយោនិសោមនសិការៈ១ ទៀត ជាគម្រប់៧។