​[​១៣​]​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ត្រាច់​ទៅ​ក្នុង​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌ​បាត្រ​ ​លុះ​ត្រឡប់​មក​អំពី​បិណ្ឌបាត​វិញ​ ​ក្នុង​កាល​ជា​ខាងក្រោយ​នៃ​ភត្ត​ ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​ព្រះអង្គ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឃើញ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​បររថ​ទឹម​ដោយ​មេ​សេះស​សុទ្ធ​ ​ចេញ​អំពី​ក្រុង​សាវត្ថី​ ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​ទឹម​សេះស​ ​មាន​គ្រឿង​ប្រដាប់​ក៏ស​ ​រថ​ក៏ស​ ​មាន​គ្រឿង​បិទ​បាំង​ក៏ស​ ​ខ្សែ​ក៏ស​ ​ដង​ជន្លួញ​ក៏ស​ ​ឆ័ត្រ​ក៏ស​ ​ឆ្នួ​ត​ក្បាល​ក៏ស​ ​សំ​ពត់​ក៏ស​ ​ស្បែក​ជើង​ក៏ស​ ​គេ​បក់​ដោយ​ផ្លិត​រោមសត្វ​ក៏​សទៀ​ត​។​ ​ជន​បានឃើញ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​នោះ​ហើយ​ ​ក៏​ពោល​យ៉ាងនេះ​ថា​ ​អើ​ហ្ម៎​ ​យាន​ប្រសើរ​ពេក​ណាស់​ ​អើហ្ន៎​ ​យាន​មាន​សភាព​ដូចជា​យាន​របស់​ព្រហ្ម​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះអង្គ​ ​អាច​នឹង​បញ្ញត្ត​ ​នូវ​ព្រហ្ម​យាន​ ​ក្នុង​ធម្មវិន័យ​នេះ​បាន​ដែរ​ឬ​។​
ថយ | ទំព័រទី ៩ | បន្ទាប់