​ឯសនា​វគ្គ​


 [​២៩៨​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការស្វែងរក​នេះ​ ​មាន៣យ៉ាង​។​ ​ការស្វែងរក​ ​៣យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ការស្វែងរក​កាម១​ ​ស្វែងរក​ភព១​ ​ស្វែងរក​ព្រហ្មចរិយ​ធម៌១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការស្វែងរក​ ​មាន៣យ៉ាង​ ​នេះឯង​។​ ​
 [​២៩៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ដើម្បី​ដឹង​ច្បាស់​ ​នូវ​ការស្វែងរក​ ​៣យ៉ាង​ ​នេះឯង​។​ ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រមែង​ចំរើន​ ​នូវ​សម្មាទិដ្ឋិ​ ​ដែល​អាស្រ័យ​ ​នូវ​ការ​ស្ងប់ស្ងាត់​។​បេ​។​ ​ចំរើន​ ​នូវ​សម្មាសមាធិ​ ​ដែល​អាស្រ័យ​ ​នូវ​ការ​ស្ងប់ស្ងាត់​ ​អាស្រ័យ​ ​នូវ​ការប្រាសចាក​តម្រេក​ ​អាស្រ័យ​ ​នូវ​ការ​រំលត់​ ​បង្អោន​ទៅ​រក​ការ​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​ចំរើន​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះ​ ​ដើម្បី​ដឹង​ច្បាស់​ ​នូវ​ការស្វែងរក​ ​៣យ៉ាង​ ​នេះឯង​។​ ​
ថយ | ទំព័រទី ១៤៦ | បន្ទាប់