​[​៤៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គ​ ​ទាំង៧នេះ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ជា​ធម៌​ប្រសើរ​ ​ជាទី​ស្រោចស្រង់​សត្វ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​អស់​ទុក្ខ​ ​ដល់​អ្នក​ចំរើន​ពោជ្ឈង្គ​នោះ​។​ ​ពោជ្ឈង្គ​ ​ទាំង៧​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​សតិ​សម្ពោ​ជ្ឈង្គ១​។​បេ​។​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គ​ ​ទាំង៧នេះឯង​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ជា​និយ្យានិកធម៌​ ​ដ៏​ប្រសើរ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​អស់​ទុក្ខ​ ​ដោយ​ប្រពៃ​ ​ដល់​អ្នក​ចំរើន​ពោជ្ឈង្គ​នោះ​។​ ​
 ​[​៤៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គ​ ​ទាំង៧នេះ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​ដោយពិត​ ​ដើម្បី​ប្រាសចាក​រាគៈ​ ​ដើម្បី​រំលត់​ ​ដើម្បី​ចូល​ទៅ​ជិត​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​និព្វាន​។​ ​ពោជ្ឈង្គ​ ​ទាំង៧​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​សតិ​សម្ពោ​ជ្ឈង្គ១​។​បេ​។​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គ​ ​ទាំង៧នេះឯង​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​ដោយពិត​ ​ដើម្បី​ប្រាសចាក​រាគៈ​ ​ដើម្បី​រំលត់​ ​ដើម្បី​ចូល​ទៅ​ជិត​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​ព្រះនិព្វាន​។​ ​

​ចប់​ ​គិលាន​វគ្គ​ ​ទី២​។​

ថយ | ទំព័រទី ២១៥ | បន្ទាប់