​[​៤៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ពោជ្ឈង្គ​ ​ទាំង៧​ ​តើ​ដូចម្តេច​។​ ​គឺ​សតិ​សម្ពោ​ជ្ឈង្គ១​។​បេ​។​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គ​ ​មាន៧នេះឯង​។​ ​
 [​៤៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាមច្ឆន្ទៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​ ​ ​និង​កាមច្ឆន្ទៈ​ ​ដែល​កើតឡើង​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាវៈ​ ​ដ៏​ធំ​ទូលាយ​ ​ជាភិយ្យោភាព​ ​ព្រោះ​ធ្វើ​ទុក​ក្នុងចិត្ត​ ​និង​ធ្វើឲ្យ​ច្រើន​ ​នូវ​ធម៌​ទាំងឡាយ​ ​ដែល​ជាទី​តាំង​ ​នៃ​កាម​រាគៈ​។​ ​
 [​៤៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្យាបាទ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​ ​ ​និង​ព្យាបាទ​ ​ដែល​កើតឡើង​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាវៈ​ ​ដ៏​ធំ​ទូលាយ​ ​ជាភិយ្យោភាព​ ​ព្រោះ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ ​និង​ធ្វើឲ្យ​ច្រើន​ ​នូវ​ធម៌​ទាំងឡាយ​ ​ដែល​ជាទី​តាំង​ ​នៃ​ព្យាបាទ​។​ ​
 [​៤៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថីនមិទ្ធៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​ ​ ​និង​ថីនមិទ្ធៈ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាវៈ​ ​ដ៏​ធំ​ទូលាយ​ ​ជាភិយ្យោភាព​ ​ព្រោះ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ ​និង​ធ្វើឲ្យ​ច្រើន​ ​នូវ​ធម៌​ទាំងឡាយ​ ​ដែល​ជាទី​តាំង​ ​នៃ​ថីនមិទ្ធៈ​។​ ​
ថយ | ទំព័រទី ២១៨ | បន្ទាប់