​[​៤៦៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ឯណា​នីមួយ​ ​ជាកុសល​ ​ជា​ចំណែក​នៃ​កុសល​ ​ជា​បក្ខពួក​ ​នៃ​កុសល​ ​ធម៌​ទាំងអស់​នោះ​ ​មាន​យោនិសោ​មនសិ​កា​រៈ​ ​ជា​ឫសគល់​ ​មាន​យោនិសោ​មនសិ​កា​រៈ​ ​ជាទី​ប្រជុំ​ចុះ​ ​យោនិសោ​មនសិ​កា​រៈ​ ​ប្រាកដជា​កំពូល​ ​នៃ​ធម៌​ទាំងនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នោះ​ ​នឹង​ប្រាកដ​ដល់​ភិក្ខុ​ ​ដែល​បរិបូណ៌​ ​ដោយ​យោនិសោ​មនសិ​កា​រៈ​ ​ភិក្ខុ​នោះ​ ​នឹង​ចំរើន​ ​នូវ​ពោជ្ឈង្គ​ ​ទំាង៧​ ​នឹង​ធ្វើឲ្យ​ច្រើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​។​ ​
 [​៤៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ដែល​បរិបូណ៌​ ​ដោយ​យោនិសោ​មនសិ​កា​រៈ​ ​រមែង​ចំរើន​ពោជ្ឈង្គ​ ​ទាំង៧​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ ​នូវ​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​ ​នូវ​វិវេក​​ ​អាស្រ័យ​ ​នូវ​វិ​រាគៈ​ ​អាស្រ័យ​ ​នូវ​និរោធ​ ​បង្អោន​ទៅ​រក​ការ​លះបង់​។​បេ​។​ ​រមែង​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​ ​នូវ​វិវេក​ ​អាស្រ័យ​ ​នូវ​វិ​រាគៈ​ ​អាស្រ័យ​ ​នូវ​និរោធ​ ​បង្អោន​ទៅ​រក​ការ​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បរិបូណ៌​ដោយ​យោនិសោ​មនសិ​កា​រៈ​ ​រមែង​ចំរើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ២៣៥ | បន្ទាប់