​ពោជ្ឈង្គ​ឆ​ដ្ឋ​ក​


 [​៥២២​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​ ​នូវ​ធម៌​ជា​អាហារ​ ​ ​និង​ធម៌​មិនមែន​ជា​អាហារ​ ​នៃ​នី​វរ​ណៈ​ ​ទាំង៥ផង​ ​នៃ​ពោជ្ឈង្គ​ ​ទាំង៧ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​
 [​៥២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​អ្វី​ ​ដែល​ជា​អាហារ​ ​របស់​កាមច្ឆន្ទៈ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​កាមច្ឆន្ទៈ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រឹងរឹតតែ​កើត​ច្រើនឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​សុភនិមិត្ត​ ​ ​និង​ការ​ធ្វើឲ្យ​ច្រើន​ ​នូវ​អយោ​និ​សោ​មនសិការ​ ​ក្នុង​សុភនិមិត្ត​នោះ​ ​នេះ​ធម៌​ជា​អាហារ​ ​របស់​កាមច្ឆន្ទៈ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​ ​ឬ​របស់​កាមច្ឆន្ទៈ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រឹងរឹតតែ​កើត​ច្រើនឡើង​។​ ​
 ​[​៥២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​អ្វី​ ​ជា​អាហារ​របស់​ព្យាបាទ​ ​ដែល​មិនទាន់​​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​ព្យាបាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រឹងរឹតតែ​កើត​ច្រើនឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​បដិឃ​និមិត្ត​ ​ ​និង​ការ​ធ្វើ​នូវ​អយោ​និ​សោ​មនសិការ​ឲ្យ​ច្រើន​ ​ក្នុង​បដិឃ​និមិត្ត​នោះ​ ​
ថយ | ទំព័រទី ២៥៩ | បន្ទាប់