​ការ​សោយអារម្មណ៍​ព្រោះ​សម្មាសមាធិ​ជា​បច្ច័យ​ក៏​មាន​ ​ការ​សោយអារម្មណ៍​ព្រោះ​ឆន្ទៈ​ជា​បច្ច័យ​ក៏​មាន​ ​ការ​សោយអារម្មណ៍​ព្រោះ​វិតក្កៈ​ជា​បច្ច័យ​ក៏​មាន​ ​ការ​សោយអារម្មណ៍​ព្រោះ​សញ្ញា​ជា​បច្ច័យ​ក៏​មាន​ ​ឆន្ទៈ​មិន​រម្ងាប់​ក៏​មាន​ ​វិតក្កៈ​មិន​រម្ងាប់​ក៏​មាន​ ​សញ្ញា​មិន​រម្ងាប់​ក៏​មាន​ ​ការ​សោយអារម្មណ៍​ព្រោះ​មិន​រម្ងាប់​នោះ​ជា​បច្ច័យ​ក៏​មាន​ ​ឆន្ទៈ​រម្ងាប់​ក៏​មាន​ ​វិតក្កៈ​រម្ងាប់​ក៏​មាន​ ​សញ្ញា​រម្ងាប់​ក៏​មាន​ ​ការ​សោយអារម្មណ៍​ព្រោះ​រម្ងាប់​នោះ​ជា​បច្ច័យ​ក៏​មាន​ ​សេចក្តី​ព្យាយាម​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ដល់​ ​នូវ​គុណវិសេស​ ​ដែល​មិនទាន់​បាន​ដល់​ក៏​មាន​ ​កាលបើ​ហេតុ​នោះ​មិនទាន់​សម្រេច​ហើយ​ ​ការ​សោយអារម្មណ៍​ព្រោះ​មិន​សម្រេច​នោះ​ជា​បច្ច័យ​ក៏​មាន​។​ ​
 [​៤៩​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ប្រាថ្នា​ដើម្បី​សម្ងំ​នៅក្នុង​ទីស្ងាត់​ ​អស់៣ខែ​ ​អ្នកណាមួយ​ ​កុំ​គប្បី​ចូល​ទៅ​រក​តថាគត​ឡើយ​ ​វៀរលែងតែ​ភិក្ខុ​មួយ​រូប​ ​អ្នកនាំ​ ​នូវ​ចង្ហាន់​បិណ្ឌបាត​ទៅ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​អ្នកណាមួយ​ ​ក៏​មិន​ហ៊ាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក្នុង​ទីនោះ​ឡើយ​ ​វៀរលែងតែ​ភិក្ខុ​មួយ​រូប​ ​អ្នកនាំ​នូវ​ចង្ហាន់​បិណ្ឌបាត​ទៅ​។​
ថយ | ទំព័រទី ២៩ | បន្ទាប់