​[​៦៣៤​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ហេតុ​ ​បច្ច័យ​ ​នៃ​ការ​ដឹង​ ​ការ​ឃើញ​ ​តើ​ដូចម្តេច​។​ ​ការ​ដឹង​ ​ការ​ឃើញ​ ​រមែង​មានហេតុ​ ​មាន​បច្ច័យ​ ​ដូចម្តេច​។​
 [​៦៣៥​]​ ​ម្នាល​រាជកុមារ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​ ​នូវ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​ ​នូវ​ការប្រាសចាក​រាគៈ​ ​អាស្រ័យ​នូវ​ការ​រលត់​ ​បង្អោន​ទៅកាន់​សេចក្តី​លះបង់​។​ ​ភិក្ខុ​នោះ​ ​ចំរើន​សតិ​សម្ពោ​ជ្ឈង្គ​ ​ក៏​ដឹង​ច្បាស់​ ​ឃើញច្បាស់​ ​ដោយសារ​ចិត្ត​នោះ​។​ ​ម្នាល​រាជកុមារ​ ​នេះឯង​ជាហេតុ​ ​នេះឯង​ជា​បច្ច័យ​ ​នៃ​ការ​ដឹង​ ​ការ​ឃើញ​។​ ​ការ​ដឹង​ ​ការ​ឃើញ​ ​រមែង​មានហេតុ​ ​មាន​បច្ច័យ​ ​យ៉ាងនេះ​។​ ​
 [​៦៣៦​]​ ​ម្នាល​រាជកុមារ​ ​មួយទៀត​ ​ភិក្ខុ​ ​។​ ​បេ​។​ ​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​នូវ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​នូវ​ការប្រាសចាក​រាគៈ​ ​អាស្រ័យ​នូវ​ការ​រលត់​ ​បង្អោន​ទៅកាន់​សេចក្តី​លះបង់​។​ ​ភិក្ខុ​នោះ​ ​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ក៏​ដឹង​ច្បាស់​ ​ឃើញច្បាស់​ ​ដោយសារ​ចិត្ត​នោះ​។​ ​ម្នាល​រាជកុមារ​ ​នេះឯង​ជាហេតុ​ ​នេះឯង​ជា​បច្ច័យ​ ​នៃ​ការ​ដឹង​ ​ការ​ឃើញ​។​ ​ការ​ដឹង​ ​ការ​ឃើញ​ ​រមែង​មានហេតុ​ ​មាន​បច្ច័យ​ ​យ៉ាងនេះ​។​
ថយ | ទំព័រទី ៣១៩ | បន្ទាប់