​[​៦៤១​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អដ្ឋិ​សញ្ញា​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ក្សេម​ ​ចាក​យោ​គៈ​ដ៏​ធំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អដ្ឋិ​ក​សញ្ញា​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​ដូចម្តេច​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​ដូចម្តេច​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​ក្សេម​ ​ចាក​យោ​គៈ​ដ៏​ធំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​សតិ​សម្ពោ​ជ្ឈង្គ​ ​ប្រកបដោយ​អដ្ឋិ​ក​សញ្ញា​។​ ​បេ​។​ ​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ប្រកបដោយ​អដ្ឋិ​ក​សញ្ញា​ ​ដែល​អាស្រ័យ​ ​នូវ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​នូវ​សេចក្តី​ប្រាសចាក​តម្រេក​ ​អាស្រ័យ​នូវ​ការ​រលត់​ ​បង្អោន​ទៅកាន់​ការ​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អដ្ឋិ​ក​សញ្ញា​ ​ដែល​បុគ្គល​បាន​ចំរើន​យ៉ាងនេះ​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើនយ៉ាង​នេះ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ក្សេម​ចាក​យោ​គៈ​ដ៏​ធំ​។​
 [​៦៤២​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អដ្ឋិ​ក​សញ្ញា​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សំវេគ​ដ៏​ធំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អដ្ឋិ​ក​សញ្ញា​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​ដូចម្តេច​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ដូចម្តេច​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សំវេគ​ដ៏​ធំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​សតិ​សម្ពោ​ជ្ឈង្គ​ ​ប្រកបដោយ​អដ្ឋិ​ក​សញ្ញា​។​ ​បេ​។​ ​
ថយ | ទំព័រទី ៣២៤ | បន្ទាប់