​[​៨៦​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ ​ព្រះ​ឧ​ត្តិ​យ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​លុះ​ព្រះ​ឧ​ត្តិ​យ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​ព្រះអង្គ​ ​នៅក្នុង​ទីស្ងាត់​ ​សម្ងំ​នៅតែ​ម្នាក់ឯង​ ​កើត​ចិត្ត​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​កាមគុណ​ ​៥យ៉ាង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​។​ ​កាមគុណ​ ​ទាំង៥​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​តើ​ដូចម្តេច​។​ ​
 [​៨៧​]​ ​ម្នាល​ឧ​ត្តិ​យ​ ​ប្រពៃ​ណាស់​ហើយ​ ​ប្រពៃ​ណាស់​ហើយ​ ​ម្នាល​ឧ​តិ្តយ​ ​កាមគុណ​ ​ទាំង៥​ ​នេះឯង​ ​ដែល​តថាគត​ ​បាន​សំដែង​ហើយ​។​ ​កាមគុណ​ ​ទាំង៥​ ​តើ​ដូចម្តេច​។​ ​គឺ​រូប​ ​ដែល​គប្បី​ដឹង​ដោយ​ភ្នែក​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ជាទី​តម្រេក១​។​ ​សំឡេង​ ​ដែល​គប្បី​ដឹង​ ​ដោយ​ត្រចៀក១​។​ ​ក្លិន​ដែល​គប្បី​ដឹង​ ​ដោយ​ច្រមុះ១​។​ ​រស​ដែល​គប្បី​ដឹង​ ​ដោយ​អណ្តាត១​។​ ​ផ្សព្វ​ដែល​គប្បី​ដឹង​ ​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​ជា​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ជាទី​តម្រេក១​។​ ​ម្នាល​ឧ​ត្តិ​យ​ ​កាមគុណ​ ​ទាំង៥នេះឯង​ ​ដែល​តថាគត​សំដែង​​ហើយ​។​ ​
ថយ | ទំព័រទី ៤៦ | បន្ទាប់