​បដិបត្តិ​វគ្គ​


 [​៨៩​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​សេចក្តី​ប្រតិបត្តិ​ខុស​ ​ ​និង​សេចក្តី​ប្រតិបត្តិ​ត្រូវ​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​សេចក្តី​នោះ​ចុះ​។​ ​
 [​៩០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេចក្តី​ប្រតិបត្តិ​ខុស​ ​តើ​ដូចម្តេច​។​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​ឃើញ​ខុស១​។​បេ​។​ ​សេចក្តី​តាំងចិត្ត​ខុស១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​សេចក្តី​ប្រតិបត្តិ​ខុស​។​ ​ ​
 [​៩១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេចក្តី​ប្រតិបត្តិ​ត្រូវ​ ​តើ​ដូចម្តេច​។​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​ឃើញត្រូវ១​។​បេ​។​ ​សេចក្តី​តាំងចិត្ត​ត្រូវ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​សេចក្តី​ប្រតិបត្តិ​ត្រូវ​។​ ​
 [​៩២​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​បុគ្គល​ ​អ្នកប្រតិបត្តិ​ខុស​ ​ ​និង​បុគ្គល​អ្នកប្រតិបត្តិ​ត្រូវ​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ដំណើរ​បុគ្គល​នោះ​ចុះ​។​ ​
ថយ | ទំព័រទី ៤៨ | បន្ទាប់