​[​៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​តើ​ដូចម្តេច​។​ ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​ឃើញត្រូវ១​។​បេ​។​ ​សេចក្តី​តាំងចិត្ត​ត្រូវ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដែល​បុគ្គល​ទាំងឡាយ​ឯណា​នីមួយ​ ​លះបង់​ហើយ​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​មាន​ប្រក្រតី​ ​ដល់​នូវ​ការ​អស់​ទៅ​ ​នៃ​កង​ទុក្ខ​ ​ដោយ​ប្រពៃ​ ​បុគ្គល​ទាំងនោះ​ ​ក៏​លះបង់​ហើយ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដែល​បុគ្គល​ទាំងឡាយ​ឯណា​នីមួយ​ ​ប្រារព្ធ​ហើយ​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​មាន​ប្រក្រតី​ ​ដល់​នូវ​ការ​អស់​ទៅ​ ​នៃ​កង​ទុក្ខ​ ​ដោយ​ប្រពៃ​ ​បុគ្គល​ទាំងនោះ​ ​ក៏​ឈ្មោះថា​ ​ប្រារព្ធ​ហើយ​ដែរ​។​ ​
 [​៩៧​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិ​ក្ខុ​ទំាង​ឡាយ​ ​ធម៌​ទាំង​ ​៨​ ​យ៉ាងនេះ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ចេញ​ចាក​វដ្ត​ ​ទៅកាន់​ព្រះនិព្វាន​។​ ​ធម៌​ទាំង​ ​៨​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​ឃើញត្រូវ១​។​បេ​។​ ​សេចក្តី​តាំងចិត្ត​ត្រូវ១​។​ ​ធម៌​ទាំង​ ​៨​ ​យ៉ាងនេះ​ឯង​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ចេញ​ចាក​វដ្ត​ ​ទៅកាន់​ព្រះនិព្វាន​។​ ​
ថយ | ទំព័រទី ៥០ | បន្ទាប់