​អញ្ញតិត្ថិយ​វគ្គ​


 ​[​១១៧​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​គប្បី​សួរ​ពួក​អ្នក​ ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​សំណាក់​ព្រះសមណគោតម​ ​មានប្រយោជន៍​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​អ្នក​ ​ដែលគេ​សួរ​យ៉ាងនេះ​ហើយ​ ​គប្បី​ដោះស្រាយ​ ​ដល់​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យ​តិរិ្ថយ​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដើម្បី​នឿយណាយ​ ​ចាក​រាគៈ​។​ ​
 ​[​១១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​គប្បី​សួរ​ពួក​អ្នក​ ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​ចុះ​មគ្គ​ ​ ​និង​បដិបទា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​ ​ចាក​រាគៈ​ ​មាន​ដែរ​ឬ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​អ្នក​ ​ដែលគេ​សួរ​យ៉ាងនេះ​ហើយ​ ​គប្បី​ដោះស្រាយ​ ​ដល់​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​មគ្គ​ ​និង​បដិបទា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​ ​ចាក​រាគៈ​ ​មាន​ដែរ​។​ ​
ថយ | ទំព័រទី ៥៨ | បន្ទាប់