​[​១២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​គប្បី​សួរ​ពួក​អ្នក​ ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​ចុះ​មគ្គ​ ​ ​និង​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​អនុ​បាទា​បរិនិព្វាន​ ​មាន​ដែរ​ឬ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​អ្នក​ ​ដែលគេ​សួរ​ ​យ៉ាងនេះ​ហើយ​ ​គប្បី​ដោះស្រាយ​ ​ដល់​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​មគ្គ​ ​ ​និង​
​បដិបទា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​អនុ​បាទា​បរិនិព្វាន​ ​មាន​ដែរ​។​ ​
 [​១២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​មគ្គ​ដូចម្តេច​ ​បដិបទា​ដូចម្តេច​ ​ដែល​ប្រព្រឹត្តទៅ​ដើម្បី​អនុ​បាទា​បរិនិព្វាន​។​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​នេះឯង​។​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​ឃើញត្រូវ១​។​បេ​។​ ​សេចក្តី​តាំងចិត្ត​ត្រូវ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មគ្គ​ ​ ​និង​បដិបទា​នេះឯង​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​អនុ​បាទា​បរិនិព្វាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​អ្នក​ ​ដែលគេ​សួរ​ ​យ៉ាងនេះ​ហើយ​ ​គប្បី​ដោះស្រាយ​ ​ដល់​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យ​តិរិ្ថយ​ទាំងនោះ​ ​យ៉ាងនេះ​ចុះ​។​ ​

​ចប់​ ​អញ្ញតិត្ថិយ​វគ្គ​ ​ទី៥​។​

ថយ | ទំព័រទី ៦១ | បន្ទាប់