​សុរិយ​បេយ្យាល​


 ​[​១២៩​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​រះ​ឡើង​ ​នៃ​អរុណ​ ​នេះ​ជា​ប្រធាន​ ​នេះ​ជា​បុព្វនិមិត្ត​ ​(​គ្រឿង​កំណត់​មុន​)​ ​នៃ​ព្រះអាទិត្យ​ ​ដែល​រះ​ឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​មាន​មិត្ត​ល្អ​ ​នេះ​ជា​ប្រធាន​ ​នេះ​ជា​បុព្វនិមិត្ត​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ញ៉ាំង​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​កើតឡើង​ ​ដល់​ភិក្ខុ​ ​ដោយ​ប្រការ​យ៉ាងនេះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នេះ​ ​ជាទី​សង្ឃឹម​របស់​ភិក្ខុ​ ​ដែល​មាន​មិត្ត​ល្អ​ ​ភិក្ខុ​នោះ​ ​នឹង​ចំរើន​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​នឹង​ធ្វើ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​ច្រើនឡើង​។​ ​
 ​[​១៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ដែល​មាន​មិត្ត​ល្អ​ ​រមែង​ចំរើន​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​រមែង​ធ្វើ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​ច្រើនឡើង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ​រមែង​ចំរើន​សេចក្តី​ឃើញត្រូវ​ ​ដែល​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​សេចក្តី​នឿយណាយ​ ​អាស្រ័យ​សេចក្តី​រលត់​ ​បង្អោន​ទៅ​ក្នុង​ការ​លះ​។​បេ​។​ ​រមែង​ចំរើន​សេចក្តី​តាំងចិត្ត​ត្រូវ​ ​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់
ថយ | ទំព័រទី ៦៣ | បន្ទាប់