​ឯក​ធម្ម​បេយ្យាល​


 ​[​១៤៧​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌១​ ​មាន​ឧបការៈ​ច្រើន​ ​ដើម្បី​ញ៉ាំង​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​កើតឡើង​។​ ​ធម៌១​ ​តើ​ដូចម្តេច​។​ ​គឺ​ការ​មាន​មិត្ត​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នេះ​ ​ជាទី​សង្ឃឹម​របស់​ភិក្ខុ​ ​ដែល​ជា​អ្នកមាន​មិត្ត​ល្អ​ ​ភិក្ខុ​នោះ​ ​នឹង​ចំរើន​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​នឹង​ធ្វើ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​ច្រើនឡើង​។​ ​ ​
 ​[​១៤៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ដែល​មាន​មិត្ត​ល្អ​ ​រមែង​ចំរើន​ ​នូវ​អរិយមគ្គ​​ ​ប្រកបដោយ​អង្គ​ ​៨​ ​រមែង​ធ្វើ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ឲ្យ​ច្រើនឡើង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ​រមែង​ចំរើន​ ​នូវ​សេចក្តី​ឃើញត្រូវ​ ​ដែល​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​សេចក្តី​នឿយណាយ​ ​អាស្រ័យ​សេចក្តី​រលត់​ ​បង្អោន​ទៅ​ ​ក្នុង​ការ​លះ​។​បេ​។​ ​រមែង​ចំរើន​សេចក្តី​តាំងចិត្ត​ត្រូវ​ ​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​សេចក្តី​នឿយណាយ​ ​អាស្រ័យ​សេចក្តី​រលត់​ ​បង្អោន​ទៅ​ ​ក្នុង​
ថយ | ទំព័រទី ៧០ | បន្ទាប់