ភិក្ខុត្រូវបិទបាំង(១) ឲ្យល្អដើរទៅក្នុងចន្លោះផ្ទះ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយបើកចំហកាយ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុគ្មានសតិ១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤២១] សាវត្ថីនិទាន។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយបើកចំហកាយអង្គុយក្នុងចន្លោះផ្ទះ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងបិទបាំង(កាយ)ឲ្យល្អអង្គុយនៅក្នុងចន្លោះផ្ទះ។
ភិក្ខុត្រូវបិទបាំង(២) ឲ្យល្អអង្គុយនៅក្នុងចន្លោះផ្ទះ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយបើកចំហកាយអង្គុយនៅក្នុងចន្លោះផ្ទះ ត្រូវអាបត្តិទុក្កដ។

(១) អដ្ឋកថា ថាបិទបាំងឲ្យល្អ គឺមិនទទូរក្បាល អធិប្បាយថា ភិក្ខុនឹងចូលទៅក្នុងស្រុក ត្រូវយកចីពរមកដាក់គ្របលើស្មា ពាក់ក្ខុំហើយយកជាយទាំងពីរបិទបាំងក រួចហើយធ្វើចុងមុំទាំងពីរឲ្យត្រឹមស្មើគ្នា ហើយប្រមូលចូលមក រួចបិទបាំងដរាបដល់ភ្នែកដៃ ហើយគប្បីដើរទៅ។ (២) អដ្ឋកថា ថា ភិក្ខុវេលានឹងអង្គុយនៅក្នុងស្រុក ត្រូវបើកកាយខាងលើតាំងពីកញ្ចឹងករហូតដល់ក្បាល ខាងដៃ តាំងពីត្រឹមភ្នែកដៃទៅចុងម្រាម ខាងជើង តាំងពីចុងកំភួនជើងទៅខាងក្រោម ហើយគប្បីអង្គុយចុះ។