[៤៣៣] សាវត្ថីនិទាន។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយគ្រលែងកាយ យោលកាយ អង្គុយនៅក្នុងចន្លោះផ្ទះ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនគ្រលែងកាយ អង្គុយនៅក្នុងចន្លោះផ្ទះ។
ភិក្ខុមិនត្រូវគ្រលែងកាយ អង្គុយនៅក្នុងចន្លោះផ្ទះទេ ត្រូវតែផ្គត់ផ្គង់កាយ ហើយអង្គុយនៅ (ក្នុងចន្លោះផ្ទះ)។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយឃ្លោងកាយ យោលកាយ អង្គុយនៅក្នុងចន្លោះផ្ទះ ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុគ្មានសតិ១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុដែលចូលទៅកាន់ទីនៅ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤៣៤] សាវត្ថីនិទាន។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយបង់បោយ វាសដៃ ដើរទៅក្នុងចន្លោះផ្ទះ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនបង់បោយ ដើរទៅក្នុងចន្លោះផ្ទះ។
ភិក្ខុមិនត្រូវបង់បោយ ដើរទៅក្នុងចន្លោះផ្ទះទេ ត្រូវដាក់ដៃឲ្យស្រួល ដើរទៅ (ក្នុងចន្លោះផ្ទះ)។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយបង់បោយ វាសដៃ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្តិទុក្កដ។