វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ពួកជនជាម្ចាស់របស់គេលុបសម្ល ឬម្ហូប ហើយប្រគេន១ ភិក្ខុមិនអាស្រ័យសេចក្តីល្មោភច្រើន១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤៥៤] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសូមសម្លខ្លះ បាយខ្លះ ដើម្បីប្រយោជន៍ខ្លួនឯង ហើយឆាន់។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្ត មិនសមបើនឹងហ៊ានសូមសម្លខ្លះ បាយខ្លះ ដើម្បីប្រយោជន៍ខ្លួនឯង ហើយឆាន់សោះ អ្នកណាហើយដែលមិនគាប់ចិត្តនឹងអាហារដ៏បរិបូណ៌ អ្នកណាហើយដែលមិនគាប់ចិត្តនឹងអាហារដែលមានរសឆ្ងាញ់។ ពួកភិក្ខុបានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់។ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹងហ៊ានសូមសម្លខ្លះ បាយខ្លះ ដើម្បីប្រយោជន៍ខ្លួនឯង ហើយឆាន់សោះ។បេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយសូមសម្លខ្លះ បាយខ្លះ ដើម្បីប្រយោជន៍ខ្លួន ហើយឆាន់ ពិតមែនឬ។ ភិក្ខុទាំងនោះក៏ក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់