ធ្នូមានដងរាងដំបា (ដូចដងរែក) ឬធ្នូមានដងមូល ហៅថា គ្រឿងអាវុធ។ ភិក្ខុមិនត្រូវសំដែងធម៌ដល់មនុស្សគ្មានជម្ងឺ មានគ្រឿងអាវុធនៅក្នុងដៃទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ សំដែងធម៌ដល់មនុស្សគ្មានជម្ងឺ មានគ្រឿងអាវុធនៅក្នុងដៃ ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សុរុសុរុវគ្គទី៦ ចប់។