ភិក្ខុមិនត្រូវអង្គុយផ្ទាល់នឹងផែនដី ហើយសំដែងធម៌ដល់មនុស្សគ្មានជម្ងឺ អង្គុយនៅលើអាសនៈទេ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ អង្គុយនៅលើផែនដី ហើយសំដែងធម៌ដល់មនុស្សគ្មានជម្ងឺ អង្គុយនៅលើអាសនៈ ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមានស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤៨៨] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុអង្គុយលើអាសនៈទាប ហើយសំដែងធម៌ដល់មនុស្សអង្គុយនៅលើអាសនៈខ្ពស់។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹងអង្គុយលើអាសនៈទាប ហើយសំដែងធម៌ដល់មនុស្សអង្គុយលើអាសនៈខ្ពស់សោះ។បេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយអង្គុយលើអាសនៈទាប ហើយសំដែងធម៌ដល់មនុស្សអង្គុយលើអាសនៈខ្ពស់ ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយ មិនគួរនឹងអង្គុយ