សូមទ្រង់មេត្តាប្រោស​ ​ក្រែង​មិន​គួរ​ ​ព្រោះ​ខ្ញុំ​ព្រះអង្គ​មាន​ចង្ហាន់​គេ​បម្រុង​នឹង​ប្រគេន​ហើយ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​កំណត់​ ​(​ចង្ហាន់​នោះ​ដល់​ភិក្ខុ​ឯទៀត​)​ ​ហើយ​ទទួលយក​ ​(​ចង្ហាន់​នេះ​)​ ​ចុះ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ក្នុង​ពេលនោះ​ ​ហើយ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​កំណត់​នូវ​ចង្ហាន់​ដែលគេ​បម្រុង​ដើម្បី​ខ្លួន​ដល់​ភិក្ខុ​ឯទៀត​ ​ហើយ​ឆាន់​បរម្បរ​ភោជន​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​កំណត់​ដោយ​ពាក្យ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឲ្យ​នូវ​ភត្ត​ដែលគេ​បម្រុងទុក​ដើម្បី​ខ្ញុំ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​។​ ​
 [​១០៩​]​ ​ដែល​ហៅថា​ ​បរម្បរ​ភោជន​ ​គឺ​(​ភិក្ខុ​)​ដែលគេ​និមន្ត​ដោយ​ភោជន៥យ៉ាង​ ​ភោជន​ណាមួយ​ ​ហើយ​វៀរ​ភោជន​នោះ​ ​បែរ​ទៅ​ឆាន់​ភោជន៥យ៉ាង​ ​ភោជន​ណាមួយ​នៅ​ទី​ដទៃ​ ​ភោជន​នុ៎ះ​ហៅថា​ ​បរម្បរ​ភោជន​។​ ​ពាក្យ​ថា​ ​វៀរតែ​មាន​សម័យ​ ​គឺ​លើកទុក​តែ​មាន​សម័យ​ ​(​គឺ​ហេតុ​ដែល​គួរ​នឹង​ឆាន់​បាន​)​។​ ​ដែល​ហៅថា​ ​សម័យ​ដែល​ភិក្ខុ​មាន​ជម្ងឺ​ ​គឺ​ភិក្ខុ​មិន​អាច​នឹង​អង្គុយ​ឆាន់​ដរាប​ទាល់​ឆ្អែត​លើ​អាសនៈ​មួយ​។​ ​ភិក្ខុ​ដឹង​ថា​ខ្លួន​មាន​សម័យ​ឈឺថ្កាត់​ហើយ​ ​គប្បី​ឆាន់​(​បរម្បរ​ភោជន​បាន​)​។​ ​ដែល​ហៅថា​សម័យ​នៃ​ចីវរ​ទាន​ ​គឺ​បើ​ភិក្ខុ​មិនបាន​ក្រាល​
ថយ | ទំព័រទី ១០៧ | បន្ទាប់