សិក្ខាបទ​ទី៨​


 [​១០​]​ ​សម័​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ២រូប​ ​១រូប​នៅ​ថ្នាក់​ខាងក្រោម​ ​១រូប​នៅ​ថ្នាក់​ខាងលើ​ ​ក្នុង​វិហារ​របស់​សង្ឃ​។​ ​ភិក្ខុ​ដែល​នៅ​ខាងលើ​ ​អង្គុយ​ចុះ​ដោយ​រហ័ស​ ​សង្កត់​គ្រែ​ដែល​មាន​ជើង​គ្រាន់តែ​ស៊ក​ទុក​ ​(​ដោយ​បណ្តោះអាសន្ន​)​។​ ​ជើង​គ្រែ​ ​(​នោះ​)​ ​ក៏​របូត​ធ្លាក់ចុះ​មក​ទង្គិច​ក្បាល​ភិក្ខុ​អ្នក​នៅ​ខាងក្រោម​។​ ​ភិក្ខុ​នោះ​បាន​ស្រែក​សំឡេង​ឮ​ប្លែក​។​ ​ភិក្ខុ​ទាំងឡាយ​បាន​ស្ទុះ​ទៅ​សួរ​ភិក្ខុ​នោះ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ហេតុអ្វី​ក៏​លោក​ស្រែក​។​ ​ភិក្ខុ​នោះ​បាន​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​មិន​សមបី​នឹង​មក​អង្គុយ​ចុះ​ ​ដោយ​រហ័ស​សង្កត់​គ្រែ​ដែល​មាន​ជើង​គ្រាន់តែ​ស៊ក​ទុក​ ​(​ដោយ​បណ្តោះអាសន្ន​)​ ​លើ​ថ្នាក់​ក្នុង​វិហារ​របស់​សង្ឃ​សោះ​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​នោះ​នាំគ្នា​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ភិក្ខុ​នោះ​ថា​ ​ម្នាល​ភិក្ខុ​ ​ឮ​ថា​អ្នកឯង​
ថយ | ទំព័រទី ១១ | បន្ទាប់