ស្បៀង​ដែល​ខ្ញុំ​បាន​ចាត់ចែង​ហើយ​ទាំងប៉ុន្មាន​ ​ខ្ញុំ​ប្រគេន​ដល់​លោកម្ចាស់​ទាំងឡាយ​អស់ទៅហើយ​ ​ខ្ញុំ​នឹង​ចាត់ចែង​ស្បៀង​(​ថ្មីទៀត​)​។​ ​មនុស្ស​ទាំងនោះ​ឆ្លើយ​ថា​ ​បពិត្រ​អ្នក​ម្ចាស់​ ​យើង​មិន​អាច​នឹង​រង់ចាំ​បានទេ​ ​(​ព្រោះ​)​ ​ពួក​រទេះ​ចេញទៅ​ហើយ​ ​(​ថា​ដូច្នោះ​ហើយ​)​ ​ក៏​នាំគ្នា​ទៅ​។​ ​កាល​ឧបាសក​នោះ​ចាត់ចែង​ស្បៀង​ហើយ​ ​ក៏​ទៅ​ក្រោយគេ​ ​ចោរ​ទាំងឡាយ​ក៏​ដណ្តើម​យក​ ​(​របស់ទ្រព្យ​)​ ​ក្នុង​ពេលនោះ​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​សមណៈ​ទាំងឡាយ​ជា​សក្យ​បុត្រ​ ​មិនសមបើ​នឹង​មិនដឹង​ប្រមាណ​ ​ហើយ​ទទួល​សោះ​ ​ឧបាសក​នេះ​ប្រគេន​សដូវ​ដល់​សមណៈ​ទាំងនេះ​ ​ហើយ​ទៅ​កាល​ជា​ខាងក្រោយ​ ​ចោរ​ទាំងឡាយ​ក៏​ដណ្តើម​យក​ ​(​របស់ទ្រព្យ​)​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​មនុស្ស​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ ​(​ដូច្នោះ​)​ហើយ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ក្នុង​ពេលនោះ​ ​ហើយ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​តថាគត​នឹង​បញ្ញត្ត​សិក្ខាបទ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍១០យ៉ាង​ ​គឺ​ដើម្បី​ការ​ប្រពៃ​ដល់​សង្ឃ​ ​ដើម្បី​នៅ​សប្បាយ​ដល់​សង្ឃ​។​បេ​។​ ​ដើម្បី​សេចក្តី​អនុគ្រោះ​
ថយ | ទំព័រទី ១១៤ | បន្ទាប់