សេចក្តី​ថា​ ​គប្បី​ទទួលយក​បាន​ត្រឹម​ពេញ​ពីរបី​បាត្រ​។​ ​ពាក្យ​ថា​ ​បើ​ទទួល​ឲ្យ​ហួសពី​កំណត់​នោះ​ទៅ​ ​សេចក្តី​ថា​ ​ភិក្ខុ​ទទួល​ឲ្យលើស​លុប​ពី​កំណត់​នោះ​ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​(​បើ​)​ ​ភិក្ខុ​ទទួល​ ​(​នំ​ ​ឬ​សដូវ​)​ ​កំណត់​ពេញ​ពីរបី​បាត្រ​ហើយ​ ​ចេញពី​ទីនោះ​មក​ ​ឃើញ​ភិក្ខុ​ ​(​ឯទៀត​)​ ​ត្រូវ​ប្រាប់​ថា​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​ទទួល​ ​(​នំ​ឬ​សដូវ​)​ ​ពេញ​ពីរបី​បាត្រ​មក​ហើយ​ ​លោក​កុំទៅ​ទទួល​ក្នុង​ទីនោះ​ឡើយ​។​ ​បើ​ភិក្ខុ​ឃើញ​ហើយ​មិន​ប្រាប់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​បើ​ប្រាប់​ហើយ​ ​ភិក្ខុ​នៅតែ​ទទួល​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​១១៥​]​ ​ត្រង់​ពាក្យ​ថា​ ​ត្រូវ​នាំចេញ​អំពី​ទីនោះ​ហើយ​ ​ចែក​មួយអន្លើដោយ​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ថា​ ​ក្នុង​ពេល​ដែល​ត្រឡប់​មក​ ​ត្រូវ​នាំ​យក​ ​(​នំ​ឬ​សដូវ​)​នោះ​មក​ចែក​គ្នា​។​ ​ពាក្យ​ថា​ ​ការចែក​នំ​ឬ​សដូវ​នេះ​ ​ជា​សាមីចិកម្ម​ក្នុង​សិក្ខាបទ​នោះ​ ​សេចក្តី​ថា​ ​ការចែក​នំ​ឬ​សដូវ​នេះ​ ​ជា​ទំនៀម​ដ៏​សមគួរ​ក្នុង​សិក្ខាបទ​នោះ​។​ ​ភិក្ខុ​សំគាល់​ក្នុង​នំ​ឬ​សដូវ​ដ៏​ច្រើនជាង​កំណត់​ពេញ​ពីរបី​បាត្រ​ ​ថា​ច្រើនជាង​មែន​ ​ហើយ​ទទួល​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​សង្ស័យ​ក្នុង​នំ​ ​ឬ​សដូវ​ដ៏​ច្រើនជាង​កំណត់​ពេញ​ពីរបី​បាត្រ​ ​ហើយ​ទទួល​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុ​សំគាល់​នំ​ ​ឬ​សដូវ​ដ៏​ច្រើនជាង​កំណត់​ពេញ​ពីរបី​បាត្រ​ ​ថា​ខ្វះ​ទៅវិញ​ ​ហើយ​ទទួល​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
ថយ | ទំព័រទី ១១៦ | បន្ទាប់