[​១១៨​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​នាំ​យក​បិណ្ឌបាត​ដ៏​ឧត្តម​ទៅ​ឲ្យ​ពួក​ភិក្ខុ​ឈឺ​។​ ​ពួក​ភិក្ខុ​ឈឺ​ឆាន់​មិនបាន​ដោយ​ស្រួល​។​ ​ពួក​ភិក្ខុ​នាំគ្នា​ចោល​បិណ្ឌបាត​ដ៏​ឧត្តម​ទាំងនោះ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បានឮ​សំឡេង​ខ្លាំង​ ​សំឡេង​ធំ​ ​សំឡេង​កញ្ជ្រៀវ​នៃ​ក្អែក​ ​លុះ​ឮ​ហើយ​ ​ទ្រង់​ហៅ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ហើយ​ត្រាស់​សួរ​ថា​ ​ម្នាល​អានន្ទ​ ​សំឡេង​ខ្លាំង​ ​សំឡេង​ធំ​ ​សំឡេង​កញ្ជ្រៀវ​នៃ​ក្អែក​ ​សំឡេង​នោះ​ ​ជា​សំឡេង​អ្វី​ហ្ន៎​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​អានន្ទ​ ​ពួក​ភិក្ខុ​ឆាន់​ភោជន​ដ៏​សល់​អំពី​ភិក្ខុ​ឈឺ​ ​ពិតមែន​ឬ​។​ ​ព្រះ​អានន្ទ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពួក​ភិក្ខុ​មិន​ឆាន់​ទេ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ក្នុង​ពេលនោះ​ ​ហើយ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ឆាន់​ភោជន​ដ៏​សល់​អំពី​ភិក្ខុ​ឈឺ​ក្តី​ ​ភិក្ខុ​មិន​ឈឺ​ក្តី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​ធ្វើ​ភោជន​ដ៏​សល់​ ​(​អំពី​ភិក្ខុ​ឈឺ​)​ ​ដោយ​ពាក្យ​យ៉ាងនេះ​ថា​ ​ភោជន​ទាំងអស់​នេះ​សមគួរ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ឆាន់​ហើយ
ថយ | ទំព័រទី ១២០ | បន្ទាប់