[​១២៥​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​ឲ្យ​ភិក្ខុ​ផងគ្នា​ធ្វើ​វិនយកម្ម​ហើយ​ឲ្យ​ ​ដល់​ភិក្ខុ​ដែល​ឲ្យ​ដោយ​ ​ពាក្យ​ថា​ ​លោក​ចូរ​ឲ្យ​គេ​ធ្វើឲ្យ​ជា​វិនយកម្ម​ ​ហើយ​និមន្ត​ឆាន់​ចុះ​ ​ដល់​ភិក្ខុ​ដែល​ឲ្យ​ ​ដោយ​ពាក្យ​ថា​ ​លោក​ចូរ​នាំ​ ​(​ខាទនីយ​ភោជនីយាហារ​នេះ​)​ ​ទៅ​ដើម្បី​ប្រយោជន៍​ដល់​អ្នកដទៃ​ចុះ​ ​ដល់​ភិក្ខុ​ដែល​ឲ្យ​របស់​ដ៏​សល់​អំពី​ភិក្ខុ​ឈឺ​ ​ដល់​ភិក្ខុ​ដែល​ឲ្យ​របស់​ជាយា​មកា​លិក​ ​សត្តាហកាលិក​ ​យាវជីវិក​ ​ដោយ​ពាក្យ​ថា​ ​កាលបើ​មានហេតុ​ ​ចូរ​លោក​ឆាន់​ចុះ​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញត្តិ​។​

​សិក្ខាបទ​ទី៦​ ​ចប់​។​

ថយ | ទំព័រទី ១៣០ | បន្ទាប់